ហាងនំ តាំង ហួត
ឯកទេសបោះដុំនំពងទា និងនំប្រពៃណី
ទទួលការកុម្ម៉ង់ក្នុងបរិមាណច្រើន
រោងនំ តាំង ហួត ទទួលបោះដុំ និងចែកចាយនំពងទា នំព្រះខែ និងនំហ្វាកាវ សម្រាប់លក់បន្ត និងរដូវកាលបុណ្យទាននានា។ យើងធានាគុណភាពនំដែលផលិតចេញពីរោងនំទីតាំងថ្មី ដែលមានអនាម័យខ្ពស់ និងរសជាតិឆ្ងាញ់ប្រចាំការ។
នំពងទា តាំង ហួត រសជាតិប្រពៃណី
នំពងទា គឺជាអត្តសញ្ញាណរបស់ តាំង ហួត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូននំប្រពៃណីជាច្រើនមុខទៀត ផលិតឡើងដោយការយកចិត្តទុកដាក់លើការដុត ដើម្បីឱ្យសំបកនំមានពណ៌មាសស្អាត និងសាច់ខាងក្នុងនៅតែទន់ឆ្ងាញ់ ទោះបីជាផលិតក្នុងបរិមាណច្រើនក៏ដោយ។
នំព្រះខែ៖ ការដុតនំឱ្យឆ្អិនល្អនិងរក្សាភាពទន់
ការធ្វើនំព្រះខែក្នុងបរិមាណច្រើន ទាមទារការយកចិត្តទុកដាក់ខ្ពស់ដើម្បីកុំឱ្យនំខ្លះឆ្អិន ខ្លះមិនឆ្អិន។ យើងប្រើប្រាស់ឡដុតខ្នាតធំដែលមានកម្តៅថេរ ដើម្បីឱ្យសំបកនំមានពណ៌មាសស្អាតស្មើគ្នា រីឯសាច់និងស្នូលខាងក្នុងនៅតែទន់ឆ្ងាញ់ មិនស្ងួត ឬរឹងឡើយ។
នំហ្វាកាវ ចូលឆ្នាំចិន
សម្រាប់រដូវកាលចូលឆ្នាំចិន យើងមានសមត្ថភាពផ្គត់ផ្គង់នំហ្វាកាវចំនួនច្រើនជូនអតិថិជនបោះដុំ។
ការធ្វើឱ្យនំហ្វាកាវរីកបែកមាត់ស្អាត គឺអាស្រ័យលើការលាយម្សៅនំនិងការស្មានភ្លើងចំហុយ។ យើងដឹងពីបច្ចេកទេសប្រើភ្លើងកម្រិតខ្លាំងនិងថេរ ដែលធានាថានំគ្រប់ដុំនឹងរីកបែកមាត់បានល្អ និងស្រស់ស្អាតសម្រាប់យកទៅសែនព្រេន។
ទំនាក់ទំនងបោះដុំ & លក់រាយ
Cellcard (Telegram)
012 677 710Smart
070 677 710ផ្ទះលេខ៤៥៤ ផ្លូវលំភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ